មុខងារ ឬទំនួលខុសត្រូវ
ក. ត្រូវចេះយល់ពីតំរូវការរបស់អតិថិជនតាំងពីពេលអញ្ជើញមកដល់ រហូតដល់ពេលចាកចេញទៅធើ្វយ៉ាងណាធ្វើអោយពួកគាត់ពេញចិត្តបំផុត។ ជំនាញក្នុងការព្យាបាលសរសៃ អនាម័យ ការរៀបចំបន្ទប់ និងមានបទពិសោធន៍ក្នុងស្ប៉ាទាំងមូលជាអ្វីដែលត្រូវតែមានជានិច្ច បូករួមទាំងការចេះយកចិត្តទុកដាក់ រួសរាយរាក់ទាក់ និងអាចធ្វើឲ្យអតិថិជនមានអារម្មណ៍ល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។
ខ. ត្រូវរក្សារទំនាក់ទំនងល្អយូរអង្វែងជាមួយអតិថិជន ។
គ. អាចផ្តល់នូវជំនាញការទៅដល់គ្រប់ទីកន្លែងចែកចាយ និងព្យាបាលទាំងអស់ ។ មានសមត្ថភាព និងពេលទំនេរ ក្នុងការឆ្លើយរាល់សំណួររបស់អតិថិជនដែលអាចចោទសួរ និងផ្តល់ពួកគេនូវមតិកែលម្អយ៉ាងក្បោះក្បាយ និងចង្អុលបង្ហាញពួកគេផងបើអាចទៅរួច ។
ឃ. ត្រូវកត់ត្រារាល់សេវា ឬផលិតផលដែលបានប្រើ ។
ង. ត្រូវទទួលខុសត្រូវលើបញ្ជីសារពើភ័ណ្ឌនៃបន្ទប់ដែលបានរៀបចំ ។
ច. ត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់រាល់ការកក់ទុករបស់ភ្លៀវ បន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតិដោយបដិសណ្ឋារករ ។
ឆ. ត្រូវរៀបចំ និងថែរក្សាកាលវិភាគនៃបន្ទប់ដែលព្យាបាល ។
ជ. ត្រូវដើរមើល ថែទាំ និងរៀបចំបន្ទប់សម្រាប់ស្តុកទុកផលិតផល សម្ភារៈប្រើប្រាស់ របស់របរដែលបោះចោល និងប្រដាប់ប្រដារការងារ ។
ឈ. ត្រូវចូលរួមប្រជុំជារៀងរាល់ខែជាមួយទីស្នាក់ការកណ្តាលរបស់ Spa ដែលទាក់ទងនឹងការប្រតិបត្តិជា Club ទំនាក់ទំនងរបស់បុគ្គលិក ការហ្វឹកហាត់ ផលិតភាព បរិក្ខារ និងមធ្យោបាយក្នុងការថែទាំ ។ ការបង្កើតបញ្ជីសារពើភ័ណ្ឌ ការរៀបចំស្តុក និងការត្រួតពិនិត្យ ។
ញ. ត្រូវមានឆន្ទៈខ្ពស់ និងប្រតិបត្តិតាមចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលការណ៍របស់ក្រុមហ៊ុន ។
ដ. ត្រូវត្រួតពិនិត្យរបាយការណ៍តាមដានផ្ទាល់ខ្លួន ដូចជាវត្តមាន ការចូលរួមហ្វឹកហាត់ បេសកម្ម ហើយនិងការងារដទៃទៀតដែលត្រូវការរបាយការណ៍ ។
ថ. ត្រូវការប្រាស្រ័យទាក់ទងដោយផ្ទាល់ និងច្បាស់លាស់ ជាមួយ supervisor និងមិត្តរួមការងារ។ អើពើជាមួយក្រុមការងារដោយទំនួលខុសត្រូវខ្ពស់ និងដោយសន្តិវិធី ។ត្រូវថែរក្សា និងរៀបចំក្រុមការងារឲ្យចូលរួមក្នុងសកម្មភាពហ្វឹកហាត់ជារៀងដ៏រាប ។
ឌ. ពិពណ៌នានៃការងារនេះគឺជាចំណុចសំខាន់នៃការទទួលខុសត្រូវខ្ពស់ ដែលនឹងត្រូវផ្លាស់ប្តូរ កែលម្អ ឬបន្ថែមកាតព្វកិច្ច និងទំនួលខុសត្រូវណាដែលក្រុមហ៊ុនគិតថាចាំបាច់ ឬត្រូវការ ។
ឍ. តួនាទីជា Spa Therapist (អ្នកព្យាបាលសរសៃ) គឺស្វាហាប់ និងអនុត្តន៍តាមទំលាប់។ អ្នកចាំបាច់ត្រូវមានវត្តមាននៅSpa គ្រប់ពេលវេលានៃដំណើរការ លើកលែងតែករណីពិសេស